ដំណោះស្រាយទៅតាមបំណងរបស់អតិថិជន

បណ្ណបង់ប្រាក់ជាមុន

កាតបង់ប្រាក់ជាមុនគឺគ្រាន់តែជាជ័រផ្លាស្ទិចដែលមានផ្ទុកប្រាក់បានហើយត្រូវបានគេហៅថាប័ណ្ណប្រចាំថ្ងៃ។
អ្នកផ្ទុកវាជាមួយសាច់ប្រាក់ពេលអ្នកទិញវាជាលើកដំបូង ហើយបញ្ចូលប្រាក់វិញនៅពេលដែលមានការទូទាត់ចេញដូចទូរស័ព្ទចល័តដែលអ្នកបង់។ ពួកគេមិនមែនជាកាតឥណទាន ដូច្នេះអ្នកមិនអាចដំណើរការបំណុលលើកាតបង់ប្រាក់ជាមុនបានទេ។ កាតបង់ប្រាក់ជាមុនល្អសម្រាប់ក្មេងជំទង់ដែលខ្លាចពួកគេចំណាយភ្លេចខ្លួនលើសកំណត់ នឹង អ្នកដែលមិនមានគណនីធនាគារ។
កាតបង់ប្រាក់ជាមុនក៏អាចត្រូវបានប្រើដើម្បីទិញទំនិញអនឡាញ។ តាមច្បាប់ដោយសារតែកាតបង់ប្រាក់ជាមុនមិនមែនជាប័ណ្ណឥណទាន
ប្រសិនបើលេខប័ណ្ណរបស់អ្នកត្រូវបានបោកបញ្ឆោតដោយអ្នកបោកប្រាស់ដែលធ្វើការបោកប្រាស់អ្នកនៅលើគេហទំព័រដូដជីការខូចខាតត្រូវបានកំណត់ចំពោះប្រាក់ជាច្រើនដែលអ្នកមាននៅលើកាតឬរហូតដល់អ្នកដឹងពីបញ្ហាដែលបានកើតឡើង ដូច្នេះហើយអ្នកអាចសុំឱ្យក្រុមហ៊ុនកាតបង់ប្រាក់មុនបង្ខាំងកាតរបស់អ្នក។
ដោយសារតែអ្នកមិនអាចប្រើកាតបង់ប្រាក់ជាមុនជាទូទៅដើម្បីកម្ចី កាតបង់ប្រាក់ជាមុនល្អសម្រាប់គម្រោងថវិការបស់អ្នក នឹង មិនត្រូវមានការត្រួតពិនិត្រទៅលើបំណុល‍ឥណទានរបស់អ្នកនៅពេលអ្នកដាក់ពាក្យសុំប្រើប្រាស់កាតបង់ប្រាក់ជាមុន។ ដោយសារតែហេតុផលនេះហើយ អ្នកអាចមានសាច់ប្រាក់ទៅតាមបំណងដែលអ្នកចង់បាននៅក្នុងកាបូបរបស់អ្នក។

ដំណោះស្រាយជារួម

ចំណុចនៃដំណោះស្រាយសមាហរណកម្មប្រព័ន្ធលក់
ក្រៅពីដំណោះស្រាយចំណុចម៉ាស៊ីនPOSឈរតែឯង DP ផ្តល់នូវដំណោះស្រាយសមាហរណកម្មប្រព័ន្ធលក់ ដែលអនុញ្ញាតឱ្យអ្នកជំនួញប្រើប្រាស់ប្រព័ន្ធលក់អាចគ្រប់គ្រងប្រតិបត្តិការទាំងអស់ដែលរួមបញ្ចូលជាមួយ ស្ថានីយ POS របស់ DP អាចទទួលយកការទូទាត់ CUP / WeChat / Alipay ឬការទូទាត់កាត។

 • ចំណុចនៃការលក់ប្រព័ន្ធប្រើប្រាស់ប៊្លូធូស / ខ្សែកាបភ្ជាប់ទៅនិងស្ថានីយ POS របស់ DP
 • ចំនុចលក់ប្រព័ន្ធផ្ញើសារពាក្យបញ្ជាប្រតិបត្តិការទៅស្ថានីយ POS របស់ DP
 • ស្ថានីយ POS របស់ DP ទទួលយកការទូទាត់កាតពីអតិថិជន ហើយផ្ញើការទូទាត់នេះទៅកាន់ធនាគារដើម្បីដំណើរការប្រតិបត្តិការនេះ
 • ស្ថានីយ POS របស់ DPនិងផ្ញើលទ្ធផលនៃការឆ្លើយតបទៅកាន់ប្រព័ន្ធ Point of Sale
 • ប្រព័ន្ធ Point of Sale ធ្វើការបោះពុម្ពវិក្កយបត្រជូនអតិថិជនដើម្បីបំពេញបញ្ចប់ប្រតិបត្តិការ
 • លំហូរគំរូដ្យាក្រាមប្រតិបត្តិការ

គណនីផ្លូវការ WeChat

ចូរបង្កើតគណនី WeChat ជាផ្លូវការសំរាប់ម៉ាករបស់អ្នកទោះបីជាអាជីវកម្មរបស់អ្នកនៅខាងក្រៅប្រទេសចិនក៏ដោយ
ដាក់ពាក្យស្នើសុំគណនី WeChat ជាមួយយើង, យើងនឹងជួយអ្នក:

 • យល់អំពីការចំណាយនិងពេលវេលាចាំបាច់ដើម្បីបង្កើតគណនីរបស់អ្នក
 • ពន្យល់ពីដែនកំណត់សម្រាប់ប្រទេសនិងឧស្សាហកម្មផ្សេងៗ
 • ផ្តល់ប្រឹក្សាយោបល់ទៅលើប្រភេទនៃគណនីដែលអ្នកអាច / គួរតែបង្កើត
 • គ្រប់គ្រងដំណើរការបង្កើតចាប់ពីដើមដំបូងរហូតដល់ការផ្ទៀងផ្ទាត់
 • យល់អំពីរបៀបដាក់ពាក្យស្នើសុំការទូទាត់ឆ្លងកាត់ព្រំដែនប្រទេសរបស់ WeChat
 • រៀបចំដំឡើងកម្មវិធី WeChat
 • របាយការណ៍ប្រចាំខែ WeChat

យើងធ្វើការដោយផ្ទាល់ជាមួយក្រុម WeChat, គណនីផ្លូវការ WeChat នឹងក្លាយទៅជារបស់អ្នក 100%។

ទូទាត់វិក្កយបត្រ

ទម្រង់ស្នើសុំទូទាត់វិក្កយបត្ររបស់ DP អនុញ្ញាតឱ្យតំណាងចែកចាយ ទទួលយកការទូទាត់ UnionPay តាមអ៊ិនធើ
ណែតដោយគ្មានការព្រួយបារម្ភ អំពីការបញ្ចូលបច្ចេកទេសបន្ថែម។ មានជំហានដូចខាងក្រោម:

តំណាងចែកចាយ:
 • ចុះបញ្ជីជាតំណាងចែកចាយនៅក្នុងទម្រង់ស្នើសុំទូទាត់វិក្កយបត្រដែលមានសុពលភាព
 • ចូលទៅក្នុងទម្រង់ស្នើសុំទូទាត់វិក្កយបត្រ
 • ទាញយកវិក្កយបត្រដែលទាក់ទងការឆ្លើយតប និងផ្ញើទៅអតិថិជនរបស់ពួកគេដែលបានចុឈ្មោះ
 • ត្រួតពិនិត្យនិងបញ្ជាក់ពីស្ថានភាពបង់វិក្កយបត្រ

សមាជិក (អតិថិជន):
 • ទទួលវិក្កយបត្រពីតំណាងចែកចាយដែលបានចុឈ្មោះ
 • ទូទាត់វិក្កយបត្រដោយផ្ទាល់តាមរយៈ ប្រព័ន្ធអ៊ីនធើណែត UnionPay